សេចក្តីអំពាវនាវៈ ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៦៩ឆ្នាំនៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ
មានពីរភាសា ខ្មែរ និង អង់គ្លេស Available in Khmer and English
Wed the 10th Waning Moon of Visakha B.E.2562, May 9, A.D.2018 Year of the Dog
Download Appeal in Khmer PDF: Appeal69
Khmer Krom Quote, “No Suffering is greater than the loss of Kampuchea Krom and becoming an ethnic minority on own land.”
APPEAL: THE 69TH ANNUAL KAMPUCHEA KROM LOSS COMMEMORATION ON JUNE 04, B.E.2562 A.D.2018
June 4, 2018 is the 69th Anniversary of Kampuchea Krom Loss (June 4, B.E.2493 A.D.1949 – June 4, B.E.2562 A.D.2018) of the day the French colonialists transferred Kampuchea Krom, land size 68,965 square kilometers (equivalent 26,628 square miles), to colonial Vietnam to continue colonizing to the present time and it is the day that the Khmers suffered the most in our history.
To remember this historic great loss and to pay our gratitude (honor) to our heroic Buddhist monks and heroes, who sacrificed their lives in this noble cause of defending the Khmer race to this present day, the Khmer Kampuchea Krom Community has observed (marked) June 4th annually as the Saddest Day of Khmer Nation and organizing a Memorial Service by inviting 1,949 Buddhist monks to pray, chant, and emanate the merits to honor the fallen Buddhist monks, heroes, and compatriots, who defended the Nation, Religion and Kampuchea Krom with their lives fearlessly.
This year, like any other years, the Khmer Kampuchea Krom Community (KKC), Khmer Krom Civil Societies and the Khmer Youth Alliance for Democracy in the Kingdom of Cambodia and abroad have unanimously decided to observe the 69th Annual Memorial Service by holding the ceremony in Phnom Penh with the eminent presence of 1,949 Buddhist Monks and anticipating thousand people to attend. Organizing expenses from previous years come from our members, compatriots, donors, and especially the members, compatriots and donors from abroad. With your generous contributions, this event becomes successful and visible annually.
As Organizing Committee Chair, I wish to appeal to members of the Khmer Kampuchea Krom Community and our compatriots to make your charitable contributions to help cover the cost of holding the historic event like years past.
This appeal is also a request for your honor presence to the venerable Buddhist monks, members, compatriots, and the public.
Your attendance and contributions will help serve the interest of the Khmer people and motherland Kampuchea Krom by honoring and paying our gratitude to the heroic Buddhist monks and heroes.
The Organizing Committee and I wish to express our profound appreciations in advance for your patriotism in giving and supporting this landmark memorial service.
Memorial Service commences on Monday the 6th Waning Moon of Jeṭṭha B.E.2562 equivalent to June 4, 2018, Year of the Dog, from 7:30AM – 11:00AM at the Headquarters of the Khmer Kampuchea Krom Community located at Koak Khlieng commune, Sen Sok district, Phnom Penh and to conclude event with traditional Buddhist offering ceremony.
May you, the Most Venerable Buddhist Monks, Venerable Buddhist monks, members, and lay-persons achieve the 4 blessings of the Lord Buddha: Longevity, Brightness, Healthiness and Strength in eternity.
Phnom Penh, Monday the 8th Waning Moon of Visakha B.E.2562 equivalent to May 7, A.D.2018, Year of the Dog
Organizing Committee Chair
Thach Setha
Executive Director
Former Senator of Cambodia
To Make Donations, please contact:
In Cambodia:
012 908 882
087 949 548
012 880 388
In North America:
Sakal Kim 978.596.5126
Vithi Kim 864.494.1991
Saret Kim 978.328.4435
Sina Son 267.242.3608
Thol Vinh 909.471.3492
For residents of U.S., Canada, Europe, Australia, New Zealand and other countries, please kindly make payable personal check, traveler’s check or money order and send it to:
RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.
Thank you very much for your charity in advance.
KKC AND STAFF ARE VOLUNTEERS.
Watch video: The 68th Annual Kampuchea Krom Loss Commemoration
សេចក្តីអំពាវនាវៈ ទិវាកាន់ទុក្ខជាតិខ្មែរ ខួប ៦៩ឆ្នាំនៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ
Appeal: The 69th Annual Kampuchea Krom Loss Commemoration
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ជាខួបគម្រប់ ៦៩ឆ្នាំ (០៤.៦.១៩៤៩ – ០៤.៦.២០១៨) នៃថ្ងៃអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ គឺជាថ្ងៃឈឺចាប់បំផុតក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរ។ ចាប់ពីពេលនោះមកអាជ្ញាធរអាណានិគម វៀតណាមបានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរនៅទីនោះយ៉ាង ឃោរឃៅព្រៃផ្សៃបំផុត។
ផ្តើមចេញពីការជិះជាន់ធ្វើបាបឥតត្រាប្រណីនេះ ការតស៊ូដ៏មោះមុតរបស់ប្រជារាស្រ្តខ្មែរក៏បាន ចាប់ផ្តើមឡើងគ្រប់សម័យកាល បានក្លាយជាខ្សែសង្វាក់ជាប់មិនដាច់រហូតបច្ចុប្បន្ន ដើម្បីការពារអត្ត សញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណីនិងព្រះពុទ្ធសាសនាខ្មែរនៅទី នោះ។
ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងគារវកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណ ក្ខន្ធព្រះវីរព្រះមហាក្សត្រ វិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបាន ពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេសមាតុភូមិខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានរៀបចំធ្វើពិធីបុណ្យរាប់បាត្រ ព្រះសង្ឃចំនួន ១.៩៤៩អង្គនិងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ ៤ ខែមិថុនា ជារៀងរាល់ឆ្នាំ។
សេចក្តីដូចបានជម្រាបជូនខាងលើ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ សូមលំឱនកាយគោរពអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនរួមឈាម ព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភ ដូចជាចង្ហាន់ព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកា ដើម្បីយើងខ្ញុំព្រះករុណា យើងខ្ញុំមានលទ្ធភាពរៀបចំពិធីបុណ្យឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំតាមការគួរ។
សេចក្តីអំពាវនាវនេះ ទុកជាសេចក្តីគោរពនិមន្ត និងអញ្ជើញព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូន រួមឈាមខ្មែរទាំងអស់ ព្រះមេត្តានិងមេត្តានិមន្ត និងអញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីញុំាងកម្ម វិធីបុណ្យប្រវត្តិសាស្រ្តនេះឲ្យមានសភាពឱឡារិកអធិកអធម និងប្រកបដោយជោគជ័យ ព្រមទាំងចាប់ យកមគ្គផលកុសលបុណ្យរៀងៗអង្គនិងខ្លួន កុំបីអាក់ខានឡើយ។
កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា គ.ស.២០១៨ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១ថ្ងៃត្រង់ និងមានរាប់បាត្រ ព្រះសង្ឃ ដារបង្សុកូលឧទ្ទិសកុសលជាកិច្ចបង្ហើយបុណ្យ៕
សូមអរព្រះគុណ និងអរគុណ!
រាជធានីភ្នំពេញ, ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា គ.ស.២០១៨
ប្រធានគណៈកម្មការបុណ្យ
[ហត្ថលេខា និងត្រា]
ថាច់ សេដ្ឋា
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម
អតីតសមាជិកព្រឹទ្ធសភា
កន្លែងទទួល
ទូរស័ព្ទលេខៈ
០១២ ៩០៨ ៨៨២
០៨៧ ៩៤៩ ៥៤៨
០១២ ៨៨០ ៣៨៨
នៅទ្វីបអាមេរិកខាងជើងៈ
លោក គិម សកល ៩៧៨.៥៩៦.៥១២៦
លោក គិម វុឌ្ឍី ៨៦៤.៤៩៤.១៩៩១
លោក គិម សារេត ៩៧៨.៣២៨.៤៤៣៥
លោក សឺន ស៊ីណា ២៦៧.២៤២.៣៦០៨
លោក វិញ ថន ៩០៩.៤៧១.៣៤៩២
សម្រាប់ព្រះករុណា ព្រះថេរានុត្ថេរៈ សប្បុរសជន និងបងប្អូនជនរួមជាតិ គង់និងរស់នៅឯនាយសមុទ្រ សូមមេត្ដាផ្ញើសែករូបិយវត្ថុទៅលោក ថាច់ រ៉ា តាមអាសយដ្ឋាននៅខាងក្រោមៈ
RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.
សូមថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុន។
សូមទស្សនាទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៦៨ឆ្នាំ
Watch video: The 68th Annual Kampuchea Krom Loss Commemoration
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។