Dinosaur fossil discovered in Koh Kong province, Cambodia: Environment Ministry
ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា គ.ស.២០២២
Thursday 3rd Waxing Moon of Kattika B.E.2566 equivalent to October 27, A.D.2022 Year of the Tiger
វិទ្យុបារាំងអន្ដរជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅខេត្តកោះកុង គឺជាផូស៊ីលឆ្អឹងសត្វដាយណូស័រ បន្ទាប់ពីមានការពិនិត្យ និងបញ្ជាក់ដោយមន្ត្រីជំនាញ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា រំពឹងថា ការរកឃើញផូស៊ីលឆ្អឹងសត្វដាយណូស័រនេះ នឺងទាក់ទាញពលរដ្ឋទៅទស្សានាកន្លែងរកឃើញផូស៊ីលនេះ ដែលជាតំបន់មានផូស៊ីលឆ្អឹងសត្វដាយណូស័រ។
គួរជម្រាបជូនថា ផូស៊ីលឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញដោយអ្នកជំនាញក្រសួងបរិស្ថាន នៅ កោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។