គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត
Rare Painting of Lvea Em, Former Cambodia’s Capital
ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២០
Saturday the 3rd Waning Moon of Visakha B.E.2564 equivalent to May 9, A.D.2020 Year of the Rat
គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត Rare Painting of Lvea Em, Former Cambodia’s Capital. KKCក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះបាទ ស្រីសុរិយោពណ៌ ទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីគ.ស.១៦០៣ ដល់ គ.ស.១៦១៣ ក្នុងព្រះជន្មាយុ ៦០វស្សា។ អំឡុងពេលនោះព្រះអង្គទ្រង់បានទទួលមន្ត្រីទូតមកពីប្រទេសហូឡង់ ដែលធ្វើដំណើរឆ្លងកាត់នគរខ្មែរក្នុងគោលបំណងទៅរាជាណាចក្រជប៉ុន។
រូបគំនូរនេះទំនងជាគូរដោយជនជាតិហូឡង់គ្រាដែលពួកគេត្រូវព្រះមហាក្សត្រខ្មែររាជានុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ហើយវាគឺជាឯកសារដ៏កម្របំផុតបង្ហាញពីរាជវាំងខ្មែរនា ស.វទី១៧ មុនប្ដូរទៅតាំងទីនៅ ឧត្តុង្គ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។