អ្នកនាំពាក្យ គ.ជ.ប អំពាវនាវឲ្យម្ចាស់ស្ថានីយទូរទស្សន៍ ជួលម៉ោងផ្សាយដល់គណបក្សនយោបាយ
Sun 4th Waning Moon of Visakha B.E.2561, May 14, A.D.2017 Year of the Rooster
RFI
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឲ្យចូលរួមជួលម៉ោងផ្សាយដល់គណបក្សនយោបាយទាំង១២ តាមតែអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះ មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ បានជូនដំណឹងទៅ គ.ជ.ប អំពីការជួលម៉ោងផ្សាយទៅឲ្យគណបក្សនយោបាយនៅឡើយទេ ខណៈដែលការឃោសនាបោះឆ្នោតឃុំសង្កាត់ជិតមកដល់។