សហគមន៍ខ្មែរកម្ពុជាក្រោមគាំទ្រសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ យ៉ាងពេញទំហឹង ស្ដីពី ការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងកម្ពុជា និងកម្ពុជាក្រោម (កូសាំងស៊ីន) នៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ព.ស.២៤១០
Sat the 7th Waxing Moon of Assayuja B.E.2560, October 8, A.D.2016 Year of the Monkey
សហគមន៍ខ្មែរកម្ពុជាក្រោមស្នើរាជរដ្ឋាភិបាលនូវពីរចំណុចៈ
១. បង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភានិងសង្គមក្រៅរដ្ឋាភិបាលស្រាវជ្រាវរកការពិតនៃការបាត់បង់ទឹកដីខ្មែរកម្ពុជក្រោម (កូសាំងស៊ីន) និងមូលហេតុនៃការកំណត់ព្រំដែនរវាងកម្ពុជាក្រោម និងកម្ពុជាក្រោម (កូសាំងស៊ីន) ដើម្បីចងក្រងទុកជាឯកសារប្រវត្ដិសាស្ដ្ររបស់ជាតិ។
២.សូមអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានបំណងចង់ទៅស្រាវជ្រាវ ឬទៅមើលបង្គោលព្រំដែនទាំងចាស់ទាំងថ្មីដោយសេរី។