Mr. Thach Setha awarded the 2023 Asia Democracy and Human Rights Award
លោក ថាច់ សេដ្ឋា ទទួលបានប័ណ្ណសរសើរ (អ្នកឈ្នះពានរង្វាន់ប្រជាធិបតេយ្យ និង សិទ្ធិមនុស្សអាស៊ី ប្រចាំឆ្នាំ២០២៣) ពីក្រុមប្រឹក្សាសាមគ្គីអាស៊ី ដើម្បីសេរីភាព និង ប្រជាធិបតេយ្យ ដែលចែងថា លោកតំណាងអ្នកការពារសេរីភាព និង លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាសាមគ្គីអាស៊ី ដើម្បីសេរីភាព និង ប្រជាធិបតេយ្យ
ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា គ.ស.២០២៣
Monday the 1st Waxing Moon of Kattikā Buddhist Era 2567 equivalent to November 13, A.D.2023 Year of the Rabbit
You have worked internationally through your speech to defend freedom and democracy in Cambodia. Now that the Cambodian government has wrongfully arrested you, we honor your indefatigable fight for immediate release by awarding you the 2023 Asian Human Rights Award.
Asian Solidarity Council for Freedom and Democracy
ដំណឹងមរណភាព៖ លោក វ៉ា សម អនិច្ចកម្មនៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២១
Obituary: Mr. Va Sam, Human Rights Director of the Khmer Kampuchea Krom Community (KKC) and former Chief of Koak Khlieng commune, Sen Sok district, Phnom Penh, Cambodia, passed away on June, B.E.2565 A.D.2021.
ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ.ស.២០២១
Wednesday the 6th Waning Moon of Āsāḷha B.E.2565 equivalent to June 30, A.D.2021 Year of the Cow
សហគមន៍ខ្មែរកម្ពុជាក្រោម សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពលោក វ៉ា សម ប្រធានការិយាល័យទទួលពាក្យបណ្តឹងនិងសិទ្ធិមនុស្សនៃសហគមន៍ខ្មែរកម្ពុជាក្រោម អតីតចៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមិថុនា ពស២៥៦៥ គស២០២១ ដោយរោគាពាធ។ លោក វ៉ា សម ជាអ្នកស្នេហាជាតិដ៏ស្មោះត្រង់មួយរូប ទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយក៏លោកមិនផ្លាស់ប្តូរគោលជំហរជាតិនិយមរបស់លោកឡើយ។ ដោយអំពើជាកុសលដែលបានកសាងអំពើល្អ និងចូលរួមបម្រើជាតិមាតុភូមិខ្មែរដោយស្មោះត្រង់ សូមវិញ្ញាណក្ខន្ធលោកបានទៅកើតនៅក្នុងសុគតិភពកុំបីខាន៕
KKC (The Khmer Kampuchea Krom Community) sent condolences and sympathies to the late Mr. Va Sam’s family, who passed away on June 29, B.E.2565 A.D.2021, former Director of the Human Rights Office of KKC, former Koak Khlieng commune chief. Mr. Va Sam was a patriot no matter what circumstances he confronted he stood his ground.
បកប្រែក្រៅផ្លូវការដោយសហគមន៍ខ្មែរកម្ពុជាក្រោម
Unofficial Translation by KKC (the Khmer Kampuchea Krom Community) from French to Khmer
King Norodom Sihanouk Wrote Léon Pignon on Kampuchea Krom Issue, French High Commissioner in Indochina from October 1948 until December 1950
ថ្ងៃព្រហស្បតិ៍ ៨រោច ថ្ងៃសីល ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២១
Thursday the 8th Waning Moon, Holy Day, of Jeṭṭha B.E.2565 equivalent to June 3, A.D.2021 Year of the Cow
ខុទ្ទការល័យព្រះមហាក្សត្រ
លេខ ១១១
ព្រះរាជាណាចក្រកម្ពុជា
យើងព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ វរ្ម័ន រាជហរិវង្សឧបតោសុជាតិវិសុទ្ធិពង្សអគ្គមហាបុរសរដ្ឋ និការោត្តមធម្មិក មហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតេយ្យ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា សូមលោកឧត្តមស្នងការប្រទេសបារាំងសម្រាប់ឥណ្ឌូចិន មេត្តាទទួលស្គាល់ ឯកឧត្តម៖
– សឺន សាន
– ឈាន វ៉ម
– ធន់ អ៊ុក
ជាប្រតិភូពិសេសរបស់យើង អមអាជ្ញាធរបារាំង ដើម្បីបង្ហាញនិងគាំទ្រ ចំពោះការទាមទារទឹកដីកូសាំងស៊ីន របស់ប្រទេសកម្ពុជា ។
សូមលោកមេត្តាជួយសម្រួលការងារបំពេញបេសកកម្មរបស់អស់លោកទាំងនេះតាមការគួរ។
ព្រះបរមរាជវាំង ថ្ងៃទី២ ខែឧសភា ព.ស.២៤៩៣ គ.ស.១៩៤៩
នរោត្តម សីហនុ
ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនធ្វើអាណានិគមបន្ដ ភាគ ២នៃ២
The 71st Annual Kampuchea Krom Loss Commemoration held at the Khmer Kampuchea Krom Community (KKC) HQs on June 4
ថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២០
Monday the 10th Waxing Moon of Āsāḷha B.E.2564 equivalent to June 29, A.D.2020 Year of the Rat
ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនធ្វើអាណានិគមបន្ដ ភាគ ១នៃ២
The 71st Annual Kampuchea Krom Loss Commemoration held at the Khmer Kampuchea Krom Community (KKC) HQs on June 4
ថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២០
Monday the 10th Waxing Moon of Āsāḷha B.E.2564 equivalent to June 29, A.D.2020 Year of the Rat
សេចក្តីអំពាវនាវរបស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ក្នុងទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ
Thach Setha, President of the Khmer Kampuchea Krom Community, Appeals to All People to Help the 71st Annual Kampuchea Krom Loss Commemoration
ថ្ងៃសុក្រ ៨កើត ថ្ងៃសីល ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា គ.ស.២០២០
Friday the 8th Waxing Moon, Holy Day, of Jeṭṭha B.E.2564 equivalent to May 29, A.D.2020 Year of the Rat
ថ្ងៃនេះ ២៤ ឧសភា៖ កិច្ចប្រជុំនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំទិវាកាន់ទុក្ខខ្មែរ ខួបគម្រប់ ៧១ឆ្នាំ នៅថ្ងៃទី៤ មិថុនាខាងមុខ។
May 24: Meeting took place at KKC HQs to prepare for the 71st Annual KK Loss Commemoration on June 4.
នៅវេលាម៉ោង ២រសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ព.ស.២៥៦៤ គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដើម្បីពិភាក្សាអំពីទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំនៃថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមយួនត្រួតត្រាបន្តរហូតសព្វថ្ងៃ (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថនុា ព.ស.២៥៦៤ គ.ស.២០២០)។ ទិវាជាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃនិងប្រជារាស្រ្តខ្មែរ បានរួបរួមគ្នាធ្វើឡើង ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០រៀងរហូតមកមិនដែលខកខានម្តងណាឡើយ។ ដោយឡែកឆ្នាំនេះ ខួបទី ៧១ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺរាតត្បាតខូវីត១៩ អង្គប្រជុំបានសម្រេចប្រារព្ធជាលក្ខណៈតំណាងនិងសាមញ្ញនៅទីស្នាក់ការ សហគមន៍ខ្មែរកម្ពុជាក្រោម ដោយនិមន្តព្រះសង្ឃទទួលភត្ត ដារបង្សុកូលឧទ្ទិសកុសលថ្វាយ ប្រគេននិងជូន ព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិទាំងអស់៕
នៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០១៩ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានព្រះបរមរាជានុញ្ញាតសហគមន៍ខ្មែរកម្ពុជាក្រោមចូលក្រាបបង្គំគាល់ និង ថ្វាយព្រះពរក្នុងឱកាលដ៏វិសេសវិសាលនៃថ្ងៃចម្រើនព្រះជន្មវស្សាគម្រប់ ៨៣យាងចូល ៨៤ព្រះវស្សា។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះដែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរដល់ព្រះសង្ឃ និង ប្រជារាស្រ្តខ្មែរកម្ពុជាក្រោម ដែលបានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីថែរក្សាការពារទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងអក្សរសាស្រ្តខ្មែរដ៏ថ្លៃថ្លានៅលើទឹកដីកម្ពុជាក្រោម និងព្រះអង្គបានផ្តាំផ្ញើសេចក្តីនឹករលឹកនិងសួរសុខទុក្ខដល់ព្រះសង្ឃនិងប្រជានុរាស្រ្តខ្មែរកម្ពុជាក្រោមទាំងអស់ផងដែរ។
ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា គ.ស.២០១៩
Monday the 8th Waxing Moon of Āsāḷha B.E.2563, July 8, A.D.2019 Year of the Pigimage Thach Setha
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។