Funeral Service of the late Upāsikā Kim Thi Hao, Age 77
ថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស.២០២៣
Saturday the 6th Waxing Moon, of Phagguṇa, Year of the Tiger, Buddhist Era 2566 equivalent to February 25, A.D.2023
ប្រភពរូបភាព៖ Thach Bro
ឧបាសិកា គិម ធី ហៅ មានស្រុកកំណេីតនៅភូមិផ្នោរាំង ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ឧបាសិកា គិម ធី ហៅ ជាភរិយារបស់លោក ថាច់ ឃ្លាំង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរកម្ពុជាក្រោមនៃទ្វីបអាមេរិកខាងជើង។
Upāsikā Kim Thi Hao was born in Phnor Raing village, Phnor Dach district, Preah Trapeang province, Kampuchea Krom. She was the wife of Mr. Thach Khlang, Council President of KKC-NA (The Khmer Kampuchea Krom Community of North America).
លោក ថាច់ សេដ្ឋា ត្រូវបាននគរបាលចាប់ឃុំឃាំង
ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា គ.ស.២០២៣
Monday the 10th Waning Moon of Phussa B.E.2566 equivalent to January 16, A.D.2023 Year of the Tiger
Koh Santepheap
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សាលាដំបូងរាជធានីភ្នំពេញ
ដីកាបង្គាប់ឱ្យនាំខ្លួន
បន្ទប់ស៊ើបសួរ (ឈ១)
លេខ៖ ៣៨ (ឈ១) ព្រ.ទ.
យើង ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
-បានឃើញមាត្រា ១៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៨៣៧៩ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២០២៣ អ.យ.ញ. ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញសំណុំរឿងស៊ើបសួរលេខ ២០៨៨ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
ដែលបានចោទប្រកាន់លើឈ្មោះ ថាច់ សេដ្ឋា (Thach Setha) ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ កាន់អត្ដសញ្ញាណប័ណ្ណលេខ ០១០០០៨៤២៩ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ មុខរបរមន្ដ្រីពាណិជ្ជកម្មរាជធានីភ្នំពេញ/គ្រូបង្រៀន/ចាងហ្វាងសារព័ត៌មានស្មារតីខ្មែរ តួនាទីក្នុងបក្ស
ជាអនុប្រធានគណបក្សភ្លើងទៀន ទីកន្លែងកើត ភូមិអញ្ចាញ ឃុំតាសឹក ស្រុកថ្កូវ ខេត្ដព្រះត្រពាំង (កម្ពុជាក្រោម) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០៦ ក្រុម១៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ ថាច់ អឿន “រស់” ម្ដាយឈ្មោះ ថាច់ ផូ “ស្លាប់” ប្រពន្ធឈ្មោះ ថាច់ សុខបូរ៉ានី “ស្លាប់” មានកូន ០៦នាក់ កម្រិតវប្បធម៌បរិញ្ញាប័ត្រអក្សរសាស្ដ្រ ទោសពីមុនគ្មាន។
ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ដនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្ដិការទូទាត់សង។
-បានឃើញដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ. ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១៩ “ឈ១” ព្រ.ទ. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ. ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១៩ “ឈ១” ព្រ.ទ. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។
ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។
ហេតុដូច្នេះសម្រេច
១.ឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ ដែលមានអត្ដសញ្ញាណដូចខាងលើ មកសាលាដំបូងរាជធានី
ភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។
២.បង្គាប់មកនគរបាលយុត្ដិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
ចៅក្រមស៊ើបសួរ
[ហត្ថលេខា និង ត្រា]
ទិត ដាលីន
ជំនួបនិស្សិត បញ្ញាវន្ដខ្មែរក្រោម និងសប្បុរសជន
Meeting of the Khmer Krom Students and Intellectuals on January 1, B.E.2566 A.D.2023
ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស.២០២២
Wednesday the 6th Waxing Moon of Phussa B.E.2566 equivalent to December 28, A.D.2022 Year of the Tiger
ប្រតិទិនខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣
The Khmer Calendar for B.E.2567 A.D.2023 Year of the Rabbit
ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ គ.ស.២០២២
Saturday the 2nd Waxing Moon of Phussa B.E.2566 equivalent to December 24, A.D.2022 Year of the Tiger
ប្រភព៖ ព្រះភិក្ខុ ឥន្ទជោតោ || Download Free PDF: Khmer Calendar 2566-2567
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។