ដោយ ប្រាជ្ញ ចេវ RFA 2015-10-16
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា នាយកដ្ឋានអន្តោប្រវេសន៍បានដាក់សំណើទៅក្រសួង ដើម្បីស្នើឲ្យជនភៀសខ្លួន ៣នាក់ ដែលកំពុងរស់នៅក្នុងភូមិគ្រឹះជាជម្រកបណ្ដោះអាសន្ន ចេញមកក្រៅដើម្បីធ្វើសមាហរណកម្មនឹងបរិយាកាសខាងក្រៅនៃសង្គមកម្ពុជា។ ប៉ុន្តែមិនទាន់មានការបង្ហើបឲ្យដឹងថា ជនភៀសខ្លួនទាំងនោះនឹងត្រូវទៅរស់នៅទីណា ឬចាកចេញពីលំនៅឋានបណ្ដោះអាសន្ននោះនៅពេលនៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ថា នៅពេលនាយកដ្ឋានអន្តោប្រវេសន៍ដាក់លិខិតសុំគោលការណ៍ពីក្រសួង ដើម្បីឲ្យជនភៀសខ្លួនចេញពីវិឡានោះ ក្រសួងបានណែនាំឲ្យរៀបចំផែនការឲ្យបានត្រឹមត្រូវ មុននឹងបញ្ជូនចេញពីលំនៅឋានបណ្ដោះអាសន្ន។
លោក ខៀវ សុភ័គ មិនទាន់ទទួលព័ត៌មានជាក់លាក់នៃការចាកចេញរបស់ជនភៀសខ្លួនទាំងនោះនៅឡើយទេ៖ «នាយកដ្ឋានអន្តោប្រវេសន៍បានដាក់សំណើទៅក្រសួង ដើម្បីត្រៀមធ្វើសមាហរណកម្ម ប៉ុន្តែតាមខ្ញុំដឹងមិនទាន់មានគោលការណ៍នៅឡើយទេ ហើយពួកគេត្រូវទៅនៅ ធ្វើការនៅណាក៏ខ្ញុំមិនទាន់ដឹងដែរ។ ជនភៀសខ្លួន គ្រាន់តែមានសិទ្ធិធ្វើដំណើរ និងបង្ហាញឲ្យដឹងថា គេជាជនភៀសខ្លួន ប៉ុន្តែគ្មានសិទ្ធិបោះឆ្នោតទេ»។
លោក ខៀវ សុភ័គ បញ្ជាក់ថា នៅពេលជនភៀសខ្លួនចេញមកក្រៅ ពួកគេនៅតែជាជនភៀសខ្លួនដដែល ប៉ុន្តែពួកគេមានសិទ្ធិសេរីភាពធ្វើដំណើរ ប្រកបរបចិញ្ចឹមជីវិត រកការងារធ្វើ ប៉ុន្តែជនភៀសខ្លួនទាំងនោះគ្មានសិទ្ធិបោះឆ្នោតនោះទេ។ បច្ចុប្បន្ន ជនភៀសខ្លួនទាំងបីនាក់កំពុងរស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កាលពីដើមខែមិថុនា រដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលជនភៀសខ្លួនចំនួន ៤នាក់ ពីកោះណាវរូ (Naurau)។ (more…)
ដោយ ដែន អយុធ្យា RFA 2015-10-16
អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណាដែលយកចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈយកទៅដាក់តាំងលក់សម្ភារៈផ្សេងៗ បម្រើប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យបាត់បង់សោភណភាពក្រុងទេសចរណ៍ និងគ្មានផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង។ មន្ត្រីសង្គមស៊ីវិលមួយចំនួនអបអរសាទរចំពោះវិធានការនេះ ប៉ុន្តែស្នើឲ្យការអនុវត្តមានប្រសិទ្ធភាព និងឲ្យបានស្មើភាពគ្នា។
អាជ្ញាធរខេត្តព្រះសីហនុ អាចនឹងរឹបអូសយកសម្ភារៈ ឬចាប់ផាកពិន័យធ្ងន់ធ្ងរចំពោះពលរដ្ឋដែលដាក់តាំងសម្ភារៈលក់ដូរ និងចតយានយន្តគ្រប់ប្រភេទនៅតាមចិញ្ចើមថ្នល់ ឬចំណីផ្លូវសាធារណៈចាប់ពីពាក់កណ្ដាលខែតុលា ឆ្នាំ២០១៥ តទៅ ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពទាំងនោះតាមការណែនាំរបស់អាជ្ញាធរទេ។
អភិបាលក្រុងព្រះសីហនុ ថ្មី លោក អ៊ី សុខឡេង ថ្លែងនៅចំពោះមុខប្រតិបត្តិករទេសចរណ៍ និងមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់នឹងមានការចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ឲ្យមានរបៀបរៀបរយឡើងវិញ។
លោកថា ការចតយានយន្ត និងការដាក់តាំងសម្ភារៈលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលនាំឲ្យបាត់បង់សោភណភាពក្រុងទេសចរណ៍ ឬគ្មានផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើងត្រូវតែលុបបំបាត់ឲ្យបាន៖ «ទាក់ទងចិញ្ចើមផ្លូវ ទ្រូងផ្លូវ ដែលបងប្អូនតសំយាបផ្ទះលយមកលើចិញ្ចើមផ្លូវ ឬសង់សំណង់ផ្សេងៗនៅលើចិញ្ចើមផ្លូវ អាជ្ញាធរមិនអនុញ្ញាតទៀតទេ ហើយនឹងចុះរុះរើដើម្បីរក្សារបៀបរៀបរយខេត្តទេសចរណ៍នេះឲ្យមានសោភណភាពឡើងវិញ។ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពរំលោភដីចិញ្ចើមផ្លូវទៀតទេ»។
បន្ថែមលើនេះរាល់ការចតយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ពិសេសរថយន្តដឹកទំនិញធំៗ ក៏ត្រូវកម្រិតក្នុងការបើកបរចេញ ឬចូលក្រុង ឲ្យមានរបៀបរៀបរយដែរ ព្រោះបច្ចុប្បន្ននេះមានភាពអនាធិបតេយ្យបំផុត។ លោក អ៊ី សុខឡេង មើលឃើញថា រាល់ថ្ងៃនេះ អ្នកយកចិញ្ចើមផ្លូវ ឬចំណីផ្លូវថ្នល់ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន បានកើតមានអនាធិបតេយ្យ ដោយអ្នកទាំងនោះមិនបានខ្វល់ខ្វាយជួយថែរក្សាសោភណភាពក្រុងនោះទេ។ (more…)
ដោយ សូត សុខប្រាថ្នា RFA 2015-10-16
ប្រជាពលរដ្ឋនៅសង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិ និងឃុំឱ្យជួយដោះស្រាយជុំវិញបញ្ហាដីកប់សព។ ការស្នើនោះ បន្ទាប់ពីមានការភ្ជួរ និងឈូសឆាយដីតំបន់កប់សពជាថ្មីទៀតពីសំណាក់ពលរដ្ឋមួយគ្រួសារ។ ទាក់ទងរឿងនេះ អាជ្ញាធរក្នុងមូលដ្ឋានបញ្ជាក់ថា បានបញ្ជូនសំណើពលរដ្ឋទៅសាលាក្រុងសួង រួចរាល់ហើយ ប៉ុន្តែការដោះស្រាយយ៉ាងណានៅមិនទាន់ទទួលបានចម្លើយនៅឡើយ។
ប្រជាពលរដ្ឋនៅភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង បារម្ភខ្លាចបាត់បង់ដីកប់សពរបស់ពួកគេ បន្ទាប់ពីមានសកម្មភាពភ្ជួរដីទាំងនោះជាបន្តបន្ទាប់ ស្របពេលការដោះស្រាយមិនទាន់បញ្ចប់នៅឡើយ។ ការបារម្ភនេះ ក្រោយពេលពលរដ្ឋមួយគ្រួសារយកគ្រឿងចក្រទៅឈូសឆាយដីតំបន់ជម្លោះ កាលពីថ្ងៃទី១៣ ខែតុលា។
ពលរដ្ឋនៅភូមិថ្នល់ថ្មី មួយរូប អ្នកស្រី ស សាវ៉ាត មានប្រសាសន៍ថា ក្រោយពេលអ្នកភូមិនាំគ្នាទៅឃាត់គ្រឿងចក្របានមួយថ្ងៃ ពួកគាត់ក៏បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឱ្យជួយទប់ស្កាត់មិនឱ្យមានសកម្មភាពឈូសឆាយណាមួយនៅចំណុចដីជម្លោះទៀតឡើយ ដោយរង់ចាំការដោះស្រាយជាមុនសិន៖ «ឱ្យប្រធានភូមិហ្នឹង ប្រកាសប្រគល់ដីហ្នឹងឱ្យប្រជាពលរដ្ឋវិញផង ព្រោះបើនៅតែធ្វើអ៊ីចឹង ប្រជាជនមិនអាចធ្វើអីកើតទេ»។
ដីកប់សពរបស់អ្នកភូមិថ្នល់ថ្មី គឺមានទំហំជាង ៤ហិកតារ ហើយកន្លងមកមានពលរដ្ឋបីគ្រួសារនាំគ្នាយកគ្រឿងចក្រទៅឈូសឆាយដីតំបន់នោះ បណ្ដាលឱ្យប៉ះពាល់ដល់សាកសពមួយចំនួន។ បញ្ហានេះប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរជាបន្តបន្ទាប់ ក្រោយមកមានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត សម្រេចកាត់ដីតំបន់នោះ ៧០ភាគរយ ទៅឱ្យអ្នកភូមិ និង ៣០ភាគរយឱ្យទៅពលរដ្ឋបីគ្រួសារ ដោយយោងលើពលរដ្ឋទាំងបីគ្រួសារ បានកាន់កាប់ជាយូរមកហើយ។ យ៉ាងណាការសម្រេចរបស់អាជ្ញាធរខេត្ត គឺធ្វើឱ្យអ្នកភូមិភាគច្រើនមិនពេញចិត្ត។
អ្នកភូមិមួយរូបទៀត អ្នកស្រី ស៊ុល យ៉ាត និយាយថា ពលរដ្ឋភាគច្រើនមិនយល់ព្រមចំពោះការកាត់ដីមួយចំណែកទៅធ្វើជាសម្បត្តិឯកជន ព្រោះវាជាសម្បត្តិរួម។ ជាងនេះទៀត អ្នកស្រីថា ក្នុងចំណោមពលរដ្ឋចង់បានដីកប់សពធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គឺដើម្បីយកធ្វើអាជីវកម្មលក់ដូរបន្តតែប៉ុណ្ណោះ៖ «ប្រជាជនប្រុងសុំប្រើអំពើហិង្សា ព្រោះដីហ្នឹងដីកប់សព មិនមែនដីបុគ្គលណាម្នាក់ទេ»។ (more…)
ប្រជុំប្រកាសបើកជាផ្លូវការនូវការបកប្រែឯកសារពីភាសាបារាំង
មកជាខ្មែរ ថ្ងៃទី០៥ ខែតុលា ព.ស.២៥៥៩ គ.ស.២០១៥
KKC commences the translation of founded French documents on Kampuchea Krom
Mon the 8th Waning Moon of Poṭṭhapāda BE2559, October 5, AD2015 Year of the Goat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។