អង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតបន្ថែម
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានជំរុញឲ្យមានការជ្រើសរើសមន្រ្តីសង្កេតការណ៍បោះឆ្នោតបន្ថែមទៀតនៅមុនការបោះឆ្នោតនាពេលខាងមុខ។
Mon 9th Waning Moon of Māgha B.E.2560, February 20, A.D.2017 Year of the Monkey
The Phnom Penh Post
បើតាមលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ឲ្យដឹងថាវានៅមិនទាន់មានអ្នកសង្កេតការណ៍បោះឆ្នោតគ្រប់គ្រាន់នៅឡើយទេ ដើម្បីសង្កេតនៅការិយាល័យបោះឆ្នោត ២២០០០ ការិយាល័យនៅទូទាំងប្រទេស។ «យើងត្រូវតែមានអ្នកសង្កេតការណ៍យ៉ាងហោចណាស់ម្នាក់នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ ប៉ុន្តែយើងគួរតែមានច្រើនជាងនេះ»។
អង្គការក្រៅរដ្ឋាភិបាលគ្រោងជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតយ៉ាងហោចណាស់ចំនួន ១២ ០០០ នាក់នៅត្រឹមដើមខែឧសភាខាងមុខនេះ។
លោកថា៖ «យើងកំពុងព្យាយាមជំរុញអង្គការក្រៅរដ្ឋាភិបាលជ្រើសរើសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
«មនុស្សជាច្រើនដែលត្រូវបានបណ្តុះបណ្តាលនៅក្នុង [ការបោះឆ្នោតមុនៗ] បានធ្វើដំណើរចេញពីភូមិស្រុករបស់ខ្លួនដើម្បីទៅធ្វើការងារ ដូច្នេះយើងកំពុងព្យាយាមតាមរកពួកគេ»។
បើទោះបីជាអ្នកសង្កេតការរណ៍បោះឆ្នោតស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួនក៏ដោយ ក៏អង្គការក្រៅរដ្ឋាភិបាលត្រូវទទួលបន្ទុកបណ្តុះបណ្តាលពួកគេដឹកពួកគេទៅការិយាល័យបោះឆ្នោត និងផ្តល់អាហារដល់ពួកគេនៅថ្ងៃបោះឆ្នោតដែលអ្វីទាំងអស់នេះតម្រូវឲ្យមានថវិកា។
វីដេអូមួយដែលបង្ហោះនៅលើហ្វេសប៊ុកបានបង្ហាញអំពីតំណាងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងទៅកាន់វេទិកាមួយនៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីអំពីតម្រូវការឲ្យមានអ្នកសង្កេតការណ៍បន្ថែមទៀត។
លោក បញ្ញា ថ្លែងថា៖ «យើងត្រូវរៃអង្គាសថវិកាក្នុងប្រទេសកម្ពុជា ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលមួយចំនួន
ក៏កំពុងព្យាយាមរៃអង្គាសថវិកាពីបរទេសផងដែរ»៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។