Tue the 11th Waning of Visakha B.E.2560, May 31, A.D.2016 Year of the Monkey
គណៈប្រតិភូសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍ដោយមានការយល់ព្រមជាមួយប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មប្រចាំកម្ពុជា
[ការបកប្រែក្រៅផ្លូវការ]
គណៈប្រតិភូសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍ដោយមានការយល់ព្រមជាមួយប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មប្រចាំកម្ពុជា ដូចតទៅ ៖
ប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មនៅរាជធានីភ្នំពេញ សោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះការរីករាលដាលស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់ ក្នុងរយៈពេលបុ៉ន្មានថ្ងៃថ្មីៗនេះ និងអំពាវនាវអោយមានការបញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការប្រឆាំងនឹងប្រធានស្តីទីគណបក្សប្រឆាំង និងតំណាងអង្គការសង្គមសុីវិល។ យើងអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបន្តការសន្ទនាដោយសន្តិវិធី និងស្ថាបនាជាមួយគណបក្សប្រឆាំង អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដែលយើងយល់ថា ជាលក្ខខណ្ឌជាមុនសម្រាប់ការបោះឆ្នោតស្របច្បាប់នាពេលខាងមុខ។
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦
The European Union Delegation issues the following statement in agreement with the EU Heads of Mission in Cambodia.
EU Heads of Mission in Phnom Penh deeply regret the dangerous political escalation of recent days and call for a halt to the judicial harassment of the acting leader of the opposition and representatives of civil society organisations. We urge the Cambodian authorities to resume as soon as possible a peaceful and constructive dialogue with the opposition, which we see as a prerequisite for legitimate forthcoming elections.
Phnom Penh, 30 May 2016
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។