ពិធីបុណ្យឈាបនកិច្ចយុវជនខ្មែរក្រោម ថាច់ សាមិទ្ធិ
យុវជនខ្មែរក្រោម ថាច់ សាមិទ្ធិ ហៅ សុខ សំរិទ្ធ មានស្រុកកំណើត នៅភូមិធ្លក ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម បានទទួលមរណភាព នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែធ្នូ នៅទីក្រុងភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ ៣១ឆ្នាំ។ សពយុវជនខ្មែរក្រោមតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាម៉ិញ ឋិតនៅខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីបូជាសពបានប្រារព្ធនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៥ ខែធ្នូ គស២០២០។ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគ្រួសារសាច់ញាតិ បានធ្វើពិធីថ្វាយប្រគេនចង្ហាន់ ដល់ព្រះសង្ឃ ដើម្បីដារបង្សុកូល ជាកិច្ចបង្ហើយបុណ្យ។ សូមបញ្ជាក់ថា យុវជន ថាច់ សាមិទ្ធិ មិនមានសាច់ញាតិ នៅកម្ពុជាទេ។ ចំណែកក្រុមគ្រួសាររបស់លោក ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម មិនអាចធ្វើដំណើរឡើងមកធ្វើបុណ្យជូនកូនរបស់ខ្លួនបានឡើយ ត្បិតមានការបិទព្រំដែនរវាងប្រទេសកម្ពុជា និងយួន ដោយសារតែបញ្ហាជំងឺរាតត្បាតខូវីត-១៩។
ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស.២០២០
Sunday the 7th Waning Moon of Māgasira B.E.2564 equivalent to December 7, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។