ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោម សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ និងយុវជនខ្មែរកម្ពុជាក្រោម ព្រមទាំងពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ បានដង្ហែទៀនព្រះវស្សាទៅវត្ដខេមររាជការាម បាក់ណាម Wat Khemararajakaram Baknam និងវត្តព្រែកជ្រៃ ដែលជាវត្តដាច់ស្រយាលនៅជាប់ព្រំដែនខ្មែរយួន ហើយស្ទើរតែគ្មានបរិស័ទខ្មែរឡើយ។ ដោយឥដ្ឋមនុញ្ញផលនេះ សូមឧទ្ទិសកុសលទាំងនេះ ប្រគេននិងជូនបុព្វការីជនរបស់អស់លោក លោកស្រី ព្រមទាំងវីរបុរស វីរសមណៈខ្មែរស្នេហាជាតិទាំងអស់បានទទួលផលបានកុសលនេះស្មើៗគ្នា និងសូមគោរពជូនពរនូវពុទ្ធទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
Khmer Krom Community, KYAD (Khmer Youth Alliance for Democracy) and Khmer Krom youth made offerings to Buddhist monks in Vassa, who residing at the Wat Khemararajakaram Baknam and Wat Prek Jrey in Kandal province, Cambodia
ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០២០
Sunday the 1st Waning Moon of Āsāḷha B.E.2564 equivalent to July 5, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។