ពិធីបុណ្យកឋិនទាន នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម Wat Khemara Rajakaram celebrating Kathin
សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ រួមជាមួយសហគមន៍ខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋ កំពុងរៀបចំដំណើរត្រៀមទៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតនៅភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល
KKC & KYAD’s Kathin procession envoy to Wat Khemara Rajakaram a.k.a. Wat Paknam
Mon the 13th Waning Moon of Assayuja B.E.2559, November 9, A.D.2015 Year of the Goat
Photos courtesy KYAD, Thach Setha
Wat Khemara Rajakaram is located in Paknam village, Prek Jrey commune, Koh Thom district, Kandal province, Kampuchea (Cambodia).
នេះជារូបភាពដង្ហែអង្គកឋិនទាន របស់សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ព្រមទាំងពុទ្ធបងរិស័ទខ្មែរ ទៅកាន់វត្តប៉ាក់ណាម ប្រកបដោយជោគ ជ័យ។ ដោយសារថា នៅប៉ុន្មានថ្ងៃមុននឹងដង្ហែ ត្រូវបានអាជ្ញាធរហាមឃាត់ មិនឱ្យយើងដង្ហែ ចូលទៅវត្តប៉ាក់ណាមនេះទេ ព្រមទាំងបានជន្លៀសព្រះសង្ឃចេញពីវត្តនិង ចាក់សោព្រវិហារទៀតផង។ បន្ទាប់ពីយើងបានតវ៉ា និងចេញសេចក្តីថ្លែងការណ៍សាធារណៈ ស្រាប់តែនៅល្ងាចថ្ងៃទី០៧ វេលាម៉ោង ៥ល្ងាច ក៏ខាងធម្មការស្រុកកោះធំ បាននិមន្តព្រះសង្ឃឲ្យត្រឡប់មកវិញ និងបានប្រាប់ថាឲ្យធ្វើកឋិនតាមធម្មតាវិញ។
វត្តប៉ាក់ណាមជាវត្តមួយជាប់ព្រំដែនជាមួយយួន ហើយវត្តនេះមានគ្រួសារខ្មែរតែ១គ្រួសារគត់ និងព្រអសង្ឃ ៣អង្គ ។ ក្រៅពីនេះជនជាតិយួនទាំងអស់តែម្តង។ ដោយមនសិការស្នេហាជាតិ ស្នេហាព្រះពុទ្ធសាសនា និងការរួបរួមសាមគ្គីគ្នានៃខេមរជាតិ បានរួមគ្នាធ្វើបុណ្យកឋិននេះឡើង ដូច្នេះ សូមអនុមោទនាអានិសង្សបុណ្យនេះទាំងអស់គ្នា។
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។