ដំណឹងមរណភាព៖ លោក វ៉ា សម អនិច្ចកម្មនៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២១
Obituary: Mr. Va Sam, Human Rights Director of the Khmer Kampuchea Krom Community (KKC) and former Chief of Koak Khlieng commune, Sen Sok district, Phnom Penh, Cambodia, passed away on June, B.E.2565 A.D.2021.
ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ.ស.២០២១
Wednesday the 6th Waning Moon of Āsāḷha B.E.2565 equivalent to June 30, A.D.2021 Year of the Cow
សហគមន៍ខ្មែរកម្ពុជាក្រោម សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពលោក វ៉ា សម ប្រធានការិយាល័យទទួលពាក្យបណ្តឹងនិងសិទ្ធិមនុស្សនៃសហគមន៍ខ្មែរកម្ពុជាក្រោម អតីតចៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមិថុនា ពស២៥៦៥ គស២០២១ ដោយរោគាពាធ។ លោក វ៉ា សម ជាអ្នកស្នេហាជាតិដ៏ស្មោះត្រង់មួយរូប ទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយក៏លោកមិនផ្លាស់ប្តូរគោលជំហរជាតិនិយមរបស់លោកឡើយ។ ដោយអំពើជាកុសលដែលបានកសាងអំពើល្អ និងចូលរួមបម្រើជាតិមាតុភូមិខ្មែរដោយស្មោះត្រង់ សូមវិញ្ញាណក្ខន្ធលោកបានទៅកើតនៅក្នុងសុគតិភពកុំបីខាន៕
KKC (The Khmer Kampuchea Krom Community) sent condolences and sympathies to the late Mr. Va Sam’s family, who passed away on June 29, B.E.2565 A.D.2021, former Director of the Human Rights Office of KKC, former Koak Khlieng commune chief. Mr. Va Sam was a patriot no matter what circumstances he confronted he stood his ground.
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។