កោះត្រឡាច
Sun the 13th Waxing Moon of Phagguṇa B.E.2559, March 20, A.D.2016 Year of the Goat
កោះត្រឡាច មានប្រជុំកោះតូចៗចំនួន ៨នៅជុំវិញ ទំហំប្រហែល ១៥០គីឡូម៉ែត្រក្រឡា មានចម្ងាយ ៣០០គីឡូម៉ែត្រពីដែនដីគោកកម្ពុជាក្រោម និង ២៣០គីឡូម៉ែត្រពីទីក្រុងព្រៃនគរ
សព្វថ្ងៃនេះ ដែលប្រទេសវៀតណាម បានប្ដូរឈ្មោះពីភាសាខ្មែរទៅជាភាសាយួនថា ទីក្រុងហូជីមិញ។
កោះត្រឡាច ធ្លាប់ជាគុកនយោបាយរបស់អាណានិគមបារាំង ដែលបានចាប់ជនស្នេហាជាតិខ្មែរ ប្រឆាំងនឹងបារាំងទៅឃុំឃាំង ដូចជា លោកក្រឡាហោមគង់ ព្រះភិក្ខុ បវរជោតញ្ញណោ ឬ អាចារ្យ ហែម ចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល និងវីរជនខ្មែរស្នេហាជាតិជាច្រើននាក់ផ្សេងទៀត ដែលបានស្លាប់បាត់បង់ជីវិតនៅទីនោះ។
តាមឯកសាររបស់សហគមន៍ខ្មែរកម្ពុជាក្រោម កោះត្រឡាច បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម តាមរយៈអាណានិគមបារាំង។
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។