ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា គ.ស.២០២១
Saturday the 8th Waning Moon of Phagguṇa B.E.2564 equivalent to March 6, A.D.2021 Year of the Rat
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ៖ UN Human Rights on CambodiaKH
Read the full news release here: UN Human Rights on CambodiaEN
UN Human Rights Office in Cambodia
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានមានប្រសាសន៍នៅថ្ងៃនេះថា ពួកគាត់សម្តែងនូវការសោកស្តាយចំពោះការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមិនសមាមាត្រដល់មេដឹកនាំជាន់ខ្ពស់និរទេសខ្លួន នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលការពារសេរីភាពចងក្រងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ និងសកម្មភាពនយោបាយ។ ក្រុមអ្នកជំនាញ អ.ស.ប បានមានប្រសាសន៍ថា ដំណើរការជំនុំជម្រះទាំងមូល មានភាពមិនប្រក្រតី និងបំពានយ៉ាងជាក់ច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំង ការជំនុំជម្រះដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ។ ក្រុមអ្នកជំនាញ បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយឱ្យពួកគេឡើងវិញ និងធានាឱ្យគណបក្សនយោបាយទាំងអស់ មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងជីវភាពនយោបាយ។
UN human rights experts today deplored the disproportionate prison terms handed to exiled senior leaders of the disbanded Cambodian National Rescue Party and called on the Government to protect freedoms of association and expression to ensure democratic processes and political activities. The UN experts said the entire process of the trial has been tainted with irregularities and clear breaches of international law, including that the trials were not public. They called on the Government to reinstate their political rights and ensure all political parties have equal opportunities to participate in political life.
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។