ខ្ញុំសូមរំលឹកបណ្តាំមហាវីរបុរសលោកឧកញ៉ា សឺន គុយ មុននឹងយួនកាត់កទាំងរស់ ដើម្បីកូនខ្មែរគ្រប់រូបចងចាំដូចខាងក្រោម៖ សូមបងប្អូនចងចាំនិងយល់ឲ្យបានច្បាស់ថា ពូជសាសន៍ខ្មែរយើងជាពូជសាសន៍ដែលធ្លាប់ធ្វើមហាអំណាចល្បីល្បាញសុះសាយពេញពិភពលោក។ ហេតុនេះយើងត្រូវមានស្មារតីរឹងប៉ឹងរួមសាមគ្គីគ្នាជានិច្ច កុំជឿពាក្យចាក់រុកបោកប្រាស បំបែកបំបាក់របស់សត្រូវ ឬលក់ក្បាលបម្រើនយោបាយឲ្យគេសម្លាប់ជាតិសាសន៍ខ្លួនឯង ដោយគិតតែពីប្រយោជន៍ បុណ្យស័ក្តិ មាសប្រាក់ផ្ទាល់ខ្លួនឲ្យសោះ។ នៅទីបញ្ចប់ ខ្ញុំជឿជាក់ថា ខ្ញុំម្នាក់ស្លាប់ទៅ នៅមានបងប្អូនកូនខ្មែរជំនាន់ក្រោយជាច្រើនលាននាក់ទៀត ដែលមានឧត្តមគតិជាតិខ្ពង់ខ្ពស់ ហ៊ានប្តូរជីវិត ដើម្បីការពារបូរណភាពទឹកដី សេរីភាព ព្រះពុទ្ធសាសនា និងពូជសាសន៍ឲ្យគង់វង្សពុំខាន។ ជាមួយគ្នានេះខ្ញុំសូមលើកចម្លើយមួយឃ្លារបស់មហាវីរបុរស សឺន គុយ ឆ្លើយនឹងសំនួរមេទ័ពយួនឈ្មោះអុង ឡូវ ដែលសួរថា លោកធុញទ្រាន់នឹងការរស់នៅហើយឬ? មហាវីរបុរសរបស់យើងឆ្លើយថា ពិតប្រាកដណាស់! ប៉ុន្តែ មិនមែនខ្ញុំចង់ស្លាប់មុនពេលព្រះអាទិត្យរះ ឬក្នុងទីងងឹតនោះដែរ គឺខ្ញុំស្លាប់ដើម្បីជាតិខ្ញុំរស់។ បានសេចក្តីថា ខ្ញុំមិនចង់ស្លាប់ដោយក្រសោបយកនូវអយុត្តិធម៌ទៅជាមួយផងនោះទេ។ ប្រសិនបើមុននឹងខ្ញុំស្លាប់ ជាតិខ្ញុំត្រូវតែរស់។ ដកស្រង់ពីឯកសារប្រវត្តិលោកឧកញ៉ា សឺន គុយ។ ថាច់ សេដ្ឋា
ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា គ.ស.២០២០
Friday the 6th Waxing Moon of Māgasira B.E.2564 equivalent to November 20, A.D.2020 Year of the Rat
US, Tech Companies Should Speak Out for Privacy, Free Expression
ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា គ.ស.២០២០
Tuesday the 3rd Waxing Moon of Māgasira B.E.2564 equivalent to November 17, A.D.2020 Year of the Rat
Read the 2015 Telecommunications Law: 2015 Telecommunications Law
Human Rights Watch
The Cambodian government should immediately scrap the draft cybercrime law, which threatens increased surveillance of internet users, privacy rights, and free speech online, Human Rights Watch said today. The United States, other concerned governments, and international technology and communications companies operating in Cambodia should call for the bill to be dropped.
ខ្ញុំព្រះករុណាខ្ញុំ ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា សូមព្រះអនុញ្ញាតទូលប្រគេន និងជូនដំណឹង ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បានទទួលដីកាកោះឲ្យចូលសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី សំ សុគង់ អំពីបទ រួមគំនិតក្បត់ និងបទញុះញង់់ ឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម កាលពីអំឡុងគ.ស.២០១៩។ តាមការពិនិត្យមើលនៅលើដីកាកោះនេះ បានវាយឈ្មោះខ្ញុំព្រះករុណាខ្ញុំខុស ថ្ងៃកំណើតខុស អាសយដ្ឋានបច្ចុប្បន្នខុស។ ហើយបច្ចុប្បន្ននេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ កំពុងមានទុក្ខជាទម្ងន់ដោយលោកឳពុកជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំព្រះករុណាខ្ញុំទើបតែអនិច្ចកម្មបានមួយសប្តាហ៍ និងមានជំងឺបេះដូងប្រចាំកាយយ៉ាងធ្ងន់។ តែទោះជាយ៉ាងណាក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងចូលរួមសវនាការតាមកាលកំណត់នៃដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា គ.ស.២០២០ ឲ្យខាងតែបាន ដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ។ សេចក្តីដូចបានទូលប្រគេន និងជម្រាបជូនខាងលើ សូមព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបតាមការគួរ។ ថាច់ សេដ្ឋា
ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា គ.ស.២០២០
Monday the 2nd Waxing Moon of Māgasira B.E.2564 equivalent to November 16, A.D.2020 Year of the Rat
(more…)
ខ្ញុំព្រះករុណាខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតថ្លែងនូវកតញ្ញូតាធម៌និងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅប្រគេនព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមខ្មែរទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារយើងខ្ញុំ ព្រមទាំងបានចូលបច្ច័យធ្វើបុណ្យជូនវិញ្ញាណក្ខន្ធលោកឪពុកព្រះករុណាខ្ញុំទៀតផង។ ដោយឥដ្ឋមនុញ្ញផលដែលកើតពីបុណ្យសពនៃលោកឪពុកបង្កើតរបស់ខ្ញុំព្រះករុណាខ្ញុំនេះ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណនិងវិញ្ញាណវីរបុរស វីរសមណៈខ្មែរស្នេហាជាតិទាំងអស់ ព្រមទាំងវិញ្ញាណបុព្វការីជនរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងនិងអស់លោក លោកស្រីទាំងអស់ និងសូមគោរពប្រគេននិងជូននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ អំពីក្រុមគ្រួសារយើងខ្ញុំ។ ថាច់ សេដ្ឋា
ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា គ.ស.២០២០
Sunday the 1st Waxing Moon of Māgasira B.E.2564 equivalent to November 15, A.D.2020 Year of the Rat
ក្បួនដង្ហែសពឧបាសក ថាច់ អឿង ញោមប្រុសឯកឧត្ដម ថាច់ សេដ្ឋា ខេត្តព្រះត្រពាំង កម្ពុជាក្រោម
Funeral Procession of the late Mr. Thach Oeung’s Casket, father of Hon. Thach Setha, in Preah Trapeang province, Kampuchea Krom
ថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.២០២០
Wednesday the 12th Waning Moon of Kattikā B.E.2564 equivalent to November 11, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។