ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួន
The 71st Annual Kampuchea Krom Loss Commemoration held at KKC HQs on June 4
ថ្ងៃព្រហស្បតិ៍ ១៤កើត ថ្ងៃកោរ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា គ.ស.២០២០
Thursday 14th Waxing Moon of Jeṭṭha B.E.2564 equivalent to June 4, A.D.2020 Year of the Rat
ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនបន្ដធ្វើអាណានិគមរហូតដល់សព្វថ្ងៃ និង ពិធីបុណ្យរាប់បាត្រព្រះសង្ឃ ដើម្បីចងចាំនូវទិវាប្រវត្ដិសាស្ដ្រដ៏សែនជូរចត់នេះ និង សម្ដែងនូវកតញ្ញូតាធម៌និងគារវកិច្ចចំពោះព្រះវិញ្ញាណព្រះវីរសមណៈ និង វិញ្ញាណវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា មាតុភូមិខ្មែរ (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថុនា ព.ស.២៥៦៤ គ.ស.២០២០)
The 71st Annual Kampuchea Krom Loss Commemoration held on June 4 at the Headquarters of the Khmer Kampuchea Krom Community (KKC) in Phnom Penh
សេចក្ដីអំពាវនាវរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និង សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ស្ដីពី ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនបន្ដធ្វើអាណានិគម
(៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថុនា ព.ស.២៥៦៤ គ.ស.២០២០) និង ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ ដើម្បីចងចាំនូវទិវាប្រវត្ដិសាស្ដ្រដ៏សែនជូរចត់នេះ និង សម្ដែងនូវកតញ្ញូតាធម៌និងគារវកិច្ចចំពោះព្រះវិញ្ញាណព្រះវីរសមណៈ និង វិញ្ញាណវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា មាតុភូមិខ្មែរ
71st Annual Kampuchea Krom Loss Commemoration: Appeal of the Khmer Kampuchea Krom Community (KKC) and the Khmer Youth Alliance for Democracy (KYAD)
ថ្ងៃអាទិត្យ ១០កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា គ.ស.២០២០
Sunday the 10th Waxing Moon of Jeṭṭha B.E.2564 equivalent to May 31, A.D.2020 Year of the Rat
សេចក្តីអំពាវនាវរបស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ក្នុងទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ
Thach Setha, President of the Khmer Kampuchea Krom Community, Appeals to All People to Help the 71st Annual Kampuchea Krom Loss Commemoration
ថ្ងៃសុក្រ ៨កើត ថ្ងៃសីល ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា គ.ស.២០២០
Friday the 8th Waxing Moon, Holy Day, of Jeṭṭha B.E.2564 equivalent to May 29, A.D.2020 Year of the Rat
តើឧកញ៉ា សឺន គុយ មានអ្វីអស្ចារ្យបានជាគេហទំព័រអន្តរជាតិមួយជ្រើសយកឈ្មោះលោកសម្រាប់បោះឆ្នោត
Oknha Son Kuy Mentioned on Philippines website
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
ថ្ងៃនេះ ២៤ ឧសភា៖ កិច្ចប្រជុំនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំទិវាកាន់ទុក្ខខ្មែរ ខួបគម្រប់ ៧១ឆ្នាំ នៅថ្ងៃទី៤ មិថុនាខាងមុខ។
May 24: Meeting took place at KKC HQs to prepare for the 71st Annual KK Loss Commemoration on June 4.
នៅវេលាម៉ោង ២រសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ព.ស.២៥៦៤ គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដើម្បីពិភាក្សាអំពីទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំនៃថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមយួនត្រួតត្រាបន្តរហូតសព្វថ្ងៃ (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថនុា ព.ស.២៥៦៤ គ.ស.២០២០)។ ទិវាជាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃនិងប្រជារាស្រ្តខ្មែរ បានរួបរួមគ្នាធ្វើឡើង ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០រៀងរហូតមកមិនដែលខកខានម្តងណាឡើយ។ ដោយឡែកឆ្នាំនេះ ខួបទី ៧១ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺរាតត្បាតខូវីត១៩ អង្គប្រជុំបានសម្រេចប្រារព្ធជាលក្ខណៈតំណាងនិងសាមញ្ញនៅទីស្នាក់ការ សហគមន៍ខ្មែរកម្ពុជាក្រោម ដោយនិមន្តព្រះសង្ឃទទួលភត្ត ដារបង្សុកូលឧទ្ទិសកុសលថ្វាយ ប្រគេននិងជូន ព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិទាំងអស់៕
វត្តសម្បូររង្សី (សម្បូរ) នៅខេត្តព្រះត្រពាំង មានអាយុកាល ១៦៤៧ ឆ្នាំ
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២០
Wednesday the 7th Waning Moon of Visakha B.E.2564 equivalent to May 13, A.D.2020 Year of the Rat
គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត
Rare Painting of Lvea Em, Former Cambodia’s Capital
ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២០
Saturday the 3rd Waning Moon of Visakha B.E.2564 equivalent to May 9, A.D.2020 Year of the Rat
គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត Rare Painting of Lvea Em, Former Cambodia’s Capital. KKCក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះបាទ ស្រីសុរិយោពណ៌ ទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីគ.ស.១៦០៣ ដល់ គ.ស.១៦១៣ ក្នុងព្រះជន្មាយុ ៦០វស្សា។ អំឡុងពេលនោះព្រះអង្គទ្រង់បានទទួលមន្ត្រីទូតមកពីប្រទេសហូឡង់ ដែលធ្វើដំណើរឆ្លងកាត់នគរខ្មែរក្នុងគោលបំណងទៅរាជាណាចក្រជប៉ុន។
រូបគំនូរនេះទំនងជាគូរដោយជនជាតិហូឡង់គ្រាដែលពួកគេត្រូវព្រះមហាក្សត្រខ្មែររាជានុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ហើយវាគឺជាឯកសារដ៏កម្របំផុតបង្ហាញពីរាជវាំងខ្មែរនា ស.វទី១៧ មុនប្ដូរទៅតាំងទីនៅ ឧត្តុង្គ៕
Closed border prevents Cambodia children from attending schools in Vietnam
ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា គ.ស.២០២០
Thursday the 1st Waning Moon of Visakha B.E.2564 equivalent to May 7, A.D.2020 Year of the Rat
VN Express International
More than 1,300 Vietnamese children living in Cambodia but studying in schools in Vietnam cannot attend classes now since borders are closed.
វត្តសិរីតាម៉ឺន កសាងនៅព.ស.២១៥៩ គ.ស.១៦១៥ ស្ថិតនៅក្នុងនិគមបាយឆៅ ស្រុកបាយឆៅ ខេត្ដឃ្លាំង កម្ពុជាក្រោម។
Wat Siri Ta Meun, Established in B.E.2159 A.D.1615 in Baaychhao commune, Baaychhao district, Khleang province, Kampuchea Krom, former territory of Cambodia, one of 91 Khmer Theravāda Buddhist pagodas in Khleang province.
ថ្ងៃអង្គារ ១៤កើត ថ្ងៃកោរ ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា គ.ស.២០២០
Tuesday the 14th Waxing Moon, Day of Headshaving, of Visakha B.E.2563 equivalent to May 5, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។