នៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០១៩ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានព្រះបរមរាជានុញ្ញាតសហគមន៍ខ្មែរកម្ពុជាក្រោមចូលក្រាបបង្គំគាល់ និង ថ្វាយព្រះពរក្នុងឱកាលដ៏វិសេសវិសាលនៃថ្ងៃចម្រើនព្រះជន្មវស្សាគម្រប់ ៨៣យាងចូល ៨៤ព្រះវស្សា។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះដែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរដល់ព្រះសង្ឃ និង ប្រជារាស្រ្តខ្មែរកម្ពុជាក្រោម ដែលបានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីថែរក្សាការពារទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងអក្សរសាស្រ្តខ្មែរដ៏ថ្លៃថ្លានៅលើទឹកដីកម្ពុជាក្រោម និងព្រះអង្គបានផ្តាំផ្ញើសេចក្តីនឹករលឹកនិងសួរសុខទុក្ខដល់ព្រះសង្ឃនិងប្រជានុរាស្រ្តខ្មែរកម្ពុជាក្រោមទាំងអស់ផងដែរ។
ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា គ.ស.២០១៩
Monday the 8th Waxing Moon of Āsāḷha B.E.2563, July 8, A.D.2019 Year of the Pigimage Thach Setha
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។