ខ្ញុំព្រះករុណា ខ្ញុំ ថាច់ សេដ្ឋា សូមព្រះអនុញ្ញាត និង អនុញ្ញាត ប្រគេននិងជម្រាបជូន ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ព្រះមេត្តានិងមេត្តាជ្រាបថា នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ព.ស.២៥៦៤ គ.ស.២០២០ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៧ល្ងាច ខ្ញុំព្រះករុណា ខ្ញុំ នឹងឆ្លើយរាល់សំនួររបស់ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមខ្មែរទាំងអស់ ដែលមានចម្ងល់និងបានដាក់ជាសំនួរសួរតាមបណ្តាញសង្គម (ហ្វេសប៊ុក) អំពីទឹកដី ពូជសាសន៍ និងវប្បធម៌ខ្មែរកម្ពុជាក្រោម ក្នុងទំព័រនិងបណ្តាញសង្គមខ្មែរក្រោមកន្លងមក។ ជាមួយគ្នានេះដែរ យើងក៏ឆ្លើយតបនឹងទំព័របណ្តាញសង្គមរបស់យួន ដែលបានផ្សព្វផ្សាយបំផ្លើសអំពីប្រវត្តិសាស្រ្តពិតនៃទឹកដីខ្មែរកម្ពុជាក្រោមផងដែរ។ សេចក្តីដូចបានប្រគេននិងជូនជាដំណឹងខាងលើ ប្រសិនបើព្រះករុណាព្រះគុណម្ចាស់ និងបងប្អូនរួមឈាម មានចម្ងល់អ្វីបន្ថែម សូមព្រះមេត្តានិងមេត្តាផ្ញើសំនួរមកយើងខ្ញុំតាម ហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំក៏បាន តាមទំព័រ និង បណ្តាញសង្គមនានារបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោមក៏បាន។ យើងខ្ញុំរីករាយស្វាគមន៍នឹងឆ្លើយតបដែលអាចឆ្លើយបានតាមការគួរ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំព្រះករុណាខ្ញុំ។ សូមអរព្រះគុណនិងអរគុណ។
Questions on Kampuchea Krom to be Answered by Thach Setha on June 13
Please send your questions to or at facebook.com/khmerkkcommunity or E-mail: kkcpressoffice@yahoo.com in advance.
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា គ.ស.២០២០
Wednesday the 5th Waning Moon of Jeṭṭha B.E.2564 equivalent to June 10, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។