សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មាននៃសេតវិមាន៖ បោះឆ្នោតសភាដែលមានកំហុសឆ្គង នៅកម្ពុជា
ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា គ.ស.២០១៨
Monday the 3rd Waning Moon of Āsāḷha B.E.2562, July 30, A.D.2018 Year of the DogThe United States regrets that Cambodia’s July 29 parliamentary elections were neither free nor fair and failed to represent the will of the Cambodian people. The flawed elections, which excluded the country’s principal opposition party, represent the most significant setback yet to the democratic system enshrined in Cambodia’s constitution, and substantially erode Cambodia’s achievements in promoting political reconciliation and economic growth since the 1991 Paris Peace Agreement.
We are profoundly disappointed in the government’s choice to disenfranchise millions of voters, who are rightly proud of their country’s development over the past 25 years. Genuine democracies tolerate opposing political views, foster competition through elections, and promote and protect the free exchange of ideas. In contrast, in the months leading up to the vote, the Cambodian government placed ever tighter restrictions on independent media and civil society, dissolved the main opposition party, jailed the opposition leader, and banned that party’s senior leaders from participating in the political process. The campaign was marred by threats from national and local leaders to punish those choosing not to vote. These actions denied the Cambodian people a voice and choice in determining the future of the country.
The United States will consider additional steps to respond to the elections and other recent setbacks to democracy and human rights in Cambodia, including a significant expansion of the visa restrictions announced on December 6, 2017. In the meantime, we call on the Cambodian government to take tangible actions to promote national reconciliation by allowing independent media and civil society organizations to fulfill their vital roles unhindered, immediately releasing Kem Sokha and other political prisoners, and ending the ban on the political opposition.
សេតវិមាន
ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
សហរដ្ឋអាមេរិកមានការសោកស្តាយដែលការបោះឆ្នោតសភានៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធមុ្មនុញ្ញនៃប្រទេសកម្ពុជា ហើយកាត់បន្ថយយ៉ាងច្រើននូវការសម្រេចបានរបស់ប្រទេសកម្ពុជា នៅក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើនសេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក។
យើងមានការខកខិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសម្រេចដកសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលមានមោទនភាពដោយត្រឹមត្រូវ ចំពោះការអភិវឌ្ឍន៍នៃប្រទេសរបស់គេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោត និងជំរុញហើយការពារការផ្លាស់ប្តូរមតិយោបល់ដោយសេរី។ ផ្ទុយទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែនៅមុនការបោះឆ្នោតនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមក្រៅរដ្ឋាភិបាល រំលាយគណបក្សប្រឆាំងធំជាងគេ ចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងបានដាក់បម្រាមលើមេដឹកនាំជាន់ខ្ពស់នៃគណបក្សនេះមិនឲ្យចូលរួមនៅក្នុងដំណើរការនយោបាយ។ យុទ្ធនាការបោះឆ្នោតត្រូវបានរារាំងដោយការគំរាមកំហែងរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថានឹងដាក់ទោសលើអ្នកដែលសម្រេចចិត្តមិនទៅបោះឆ្នោត។ ទង្វើទាំងនេះធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់សំឡេង និងសិទ្ធិជ្រើសរើស នៅក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ។
សហរដ្ឋអាមេរិកនឹងពិចារណាលើជំហានបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ហើយនិងដំណើរថយក្រោយដទៃទៀត នៅក្នុងពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយរួមមានការពង្រីកច្រើនថែមទៀតនូវការដាក់បម្រាមលើការផ្តល់ទិដ្ឋាការ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាស់លាស់ នៅក្នុងការជំរុញការផ្សះផ្សាជាតិ ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមមិនមែមរដ្ឋាភិបាលអាចបំពេញតួនាទីដ៏សំខាន់របស់គេ ដោយគ្មានការរារាំង ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយបញ្ចប់ការដាក់បម្រាមលើការប្រឆាំងផ្នែកនយោបាយ។
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។