ពិធីបុណ្យឈាបនកិច្ចលោក គិម ប៊ុក កែង ជន្មាយុ ៦៩ឆ្នាំ
Funeral Service of the late Mr. Kim Buk Keo, Age 69
ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម គោរពវិញ្ញាណក្ខន្ធសពលោក គិម ប៊ុក កែវ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា គ.ស.២០២០ ក្នុងវត្តសាមគ្គីរង្សី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា គ.ស.២០២០
Friday the 4th Waning Moon of Sāvaṇa B.E.2564 equivalent to August 7, A.D.2020 Year of the Rat
ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោម សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ និងយុវជនខ្មែរកម្ពុជាក្រោម ព្រមទាំងពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ បានដង្ហែទៀនព្រះវស្សាទៅវត្ដខេមររាជការាម បាក់ណាម Wat Khemararajakaram Baknam និងវត្តព្រែកជ្រៃ ដែលជាវត្តដាច់ស្រយាលនៅជាប់ព្រំដែនខ្មែរយួន ហើយស្ទើរតែគ្មានបរិស័ទខ្មែរឡើយ។ ដោយឥដ្ឋមនុញ្ញផលនេះ សូមឧទ្ទិសកុសលទាំងនេះ ប្រគេននិងជូនបុព្វការីជនរបស់អស់លោក លោកស្រី ព្រមទាំងវីរបុរស វីរសមណៈខ្មែរស្នេហាជាតិទាំងអស់បានទទួលផលបានកុសលនេះស្មើៗគ្នា និងសូមគោរពជូនពរនូវពុទ្ធទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
Khmer Krom Community, KYAD (Khmer Youth Alliance for Democracy) and Khmer Krom youth made offerings to Buddhist monks in Vassa, who residing at the Wat Khemararajakaram Baknam and Wat Prek Jrey in Kandal province, Cambodia
ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា គ.ស.២០២០
Sunday the 1st Waning Moon of Āsāḷha B.E.2564 equivalent to July 5, A.D.2020 Year of the Rat
ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនធ្វើអាណានិគមបន្ដ ភាគ ១នៃ២
The 71st Annual Kampuchea Krom Loss Commemoration held at the Khmer Kampuchea Krom Community (KKC) HQs on June 4
ថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២០
Monday the 10th Waxing Moon of Āsāḷha B.E.2564 equivalent to June 29, A.D.2020 Year of the Rat
សេចក្ដីអំពាវនាវរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និង សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ស្ដីពី ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យយួនបន្ដធ្វើអាណានិគម
(៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថុនា ព.ស.២៥៦៤ គ.ស.២០២០) និង ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ ដើម្បីចងចាំនូវទិវាប្រវត្ដិសាស្ដ្រដ៏សែនជូរចត់នេះ និង សម្ដែងនូវកតញ្ញូតាធម៌និងគារវកិច្ចចំពោះព្រះវិញ្ញាណព្រះវីរសមណៈ និង វិញ្ញាណវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា មាតុភូមិខ្មែរ
71st Annual Kampuchea Krom Loss Commemoration: Appeal of the Khmer Kampuchea Krom Community (KKC) and the Khmer Youth Alliance for Democracy (KYAD)
ថ្ងៃអាទិត្យ ១០កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា គ.ស.២០២០
Sunday the 10th Waxing Moon of Jeṭṭha B.E.2564 equivalent to May 31, A.D.2020 Year of the Rat
តើឧកញ៉ា សឺន គុយ មានអ្វីអស្ចារ្យបានជាគេហទំព័រអន្តរជាតិមួយជ្រើសយកឈ្មោះលោកសម្រាប់បោះឆ្នោត
Oknha Son Kuy Mentioned on Philippines website
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
ថ្ងៃនេះ ២៤ ឧសភា៖ កិច្ចប្រជុំនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំទិវាកាន់ទុក្ខខ្មែរ ខួបគម្រប់ ៧១ឆ្នាំ នៅថ្ងៃទី៤ មិថុនាខាងមុខ។
May 24: Meeting took place at KKC HQs to prepare for the 71st Annual KK Loss Commemoration on June 4.
នៅវេលាម៉ោង ២រសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ព.ស.២៥៦៤ គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដើម្បីពិភាក្សាអំពីទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំនៃថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមយួនត្រួតត្រាបន្តរហូតសព្វថ្ងៃ (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថនុា ព.ស.២៥៦៤ គ.ស.២០២០)។ ទិវាជាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃនិងប្រជារាស្រ្តខ្មែរ បានរួបរួមគ្នាធ្វើឡើង ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០រៀងរហូតមកមិនដែលខកខានម្តងណាឡើយ។ ដោយឡែកឆ្នាំនេះ ខួបទី ៧១ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺរាតត្បាតខូវីត១៩ អង្គប្រជុំបានសម្រេចប្រារព្ធជាលក្ខណៈតំណាងនិងសាមញ្ញនៅទីស្នាក់ការ សហគមន៍ខ្មែរកម្ពុជាក្រោម ដោយនិមន្តព្រះសង្ឃទទួលភត្ត ដារបង្សុកូលឧទ្ទិសកុសលថ្វាយ ប្រគេននិងជូន ព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិទាំងអស់៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។