ប្រតិទិនខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣
The Khmer Calendar for B.E.2567 A.D.2023 Year of the Rabbit
ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ គ.ស.២០២២
Saturday the 2nd Waxing Moon of Phussa B.E.2566 equivalent to December 24, A.D.2022 Year of the Tiger
ប្រភព៖ ព្រះភិក្ខុ ឥន្ទជោតោ || Download Free PDF: Khmer Calendar 2566-2567
ពិធីបុណ្យទក្ខិណានុប្បទានលោកព្រឹទ្ធាចារ្យ ថាច់ អឿង ញោមប្រុសរបស់លោក ថាច់ សេដ្ឋា
Thach Oeung Buddhist Memorial Ceremony
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានរៀបចំធ្វើពិធីបុណ្យទក្ខិណានុប្បទានជាខួបគម្រប់១០០ថ្ងៃជូនវិញ្ញាណក្ខន្ធលោកឪពុកបង្កើតរបស់ខ្ញុំ។ ខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិមិត្តជិតឆ្ងាយដែលអញ្ជើញចូលរួមនិងបានជួយជ្រោមជ្រែងឱ្យកម្មវិធីបុណ្យកតវេទិនេះបានប្រព្រឹត្តទៅប្រកបដោយកុសលចេតនាយ៉ាងរីករាយក្រៃលែង។ ដោយអំពើជាកុសលចេតនានេះ ខ្ញុំសូមឧទ្ទិសកុសលទាំងនេះជូនលោកឪពុក លោកម្តាយ ដែលជាអ្នកមានគុណដ៏ឧត្តុង្គឧត្តម យោងយកកំណើតកើតនៅឋានបរមសុខកុំបីខាន និងសូមគោរពជូនពរញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលអញ្ជើញចូលរួមដោយផ្ទាល់ក្តី ពីចម្ងាយក្តី ជួយជាកម្លាំងក្តី ជាថវិកាក្តី សូមទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូរណ៍ រួចចាកផុតទុក្ខទោសទាំងពួង ព្រមទាំងបានប្រកបទៅដោយពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០២១
Sunday the 10th Waxing Moon of Phagguṇa B.E.2564 equivalent to February 21, A.D.2021 Year of the Rat
The late Mr. Thach Oeung was father of Mr. Thach Setha.
(more…)
ក្បួនដង្ហែសពឧបាសក ថាច់ អឿង ញោមប្រុសឯកឧត្ដម ថាច់ សេដ្ឋា ខេត្តព្រះត្រពាំង កម្ពុជាក្រោម
Funeral Procession of the late Mr. Thach Oeung’s Casket, father of Hon. Thach Setha, in Preah Trapeang province, Kampuchea Krom
ថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.២០២០
Wednesday the 12th Waning Moon of Kattikā B.E.2564 equivalent to November 11, A.D.2020 Year of the Rat
តើឧកញ៉ា សឺន គុយ មានអ្វីអស្ចារ្យបានជាគេហទំព័រអន្តរជាតិមួយជ្រើសយកឈ្មោះលោកសម្រាប់បោះឆ្នោត
Oknha Son Kuy Mentioned on Philippines website
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
វត្តសម្បូររង្សី (សម្បូរ) នៅខេត្តព្រះត្រពាំង មានអាយុកាល ១៦៤៧ ឆ្នាំ
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២០
Wednesday the 7th Waning Moon of Visakha B.E.2564 equivalent to May 13, A.D.2020 Year of the Rat
គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត
Rare Painting of Lvea Em, Former Cambodia’s Capital
ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២០
Saturday the 3rd Waning Moon of Visakha B.E.2564 equivalent to May 9, A.D.2020 Year of the Rat
គំនូរព្រះរាជវាំងខ្មែរនៅល្វាឯមដ៏កម្របំផុត Rare Painting of Lvea Em, Former Cambodia’s Capital. KKCក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះបាទ ស្រីសុរិយោពណ៌ ទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីគ.ស.១៦០៣ ដល់ គ.ស.១៦១៣ ក្នុងព្រះជន្មាយុ ៦០វស្សា។ អំឡុងពេលនោះព្រះអង្គទ្រង់បានទទួលមន្ត្រីទូតមកពីប្រទេសហូឡង់ ដែលធ្វើដំណើរឆ្លងកាត់នគរខ្មែរក្នុងគោលបំណងទៅរាជាណាចក្រជប៉ុន។
រូបគំនូរនេះទំនងជាគូរដោយជនជាតិហូឡង់គ្រាដែលពួកគេត្រូវព្រះមហាក្សត្រខ្មែររាជានុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ហើយវាគឺជាឯកសារដ៏កម្របំផុតបង្ហាញពីរាជវាំងខ្មែរនា ស.វទី១៧ មុនប្ដូរទៅតាំងទីនៅ ឧត្តុង្គ៕
Born in Kampuchea Krom, 05 February 1931 – 01 August 2005
Life in the Vietnamese communist and Republic of Vietnam prisons
The main Buddhist Institute is in Phnom Penh, Kingdom of Cambodia.
The late Mr. Lam Soung borns in the eras of French colonialists colonize Cambodia and Kampuchea Krom by renaming the latter to French Cochinchina. He lives through many colonial and imperial regimes.
He did not live to see the yet free Kampuchea Krom.
Photo of Elder Lam Soung taken on June 4, 2007 by KKC staff during the 58th Anniversary of National Mourning Service Honoring Heroic Buddhist Monks, Kings, Heroes, and Patriotic Compatriots and A Renewed Remembrance of Kampuchea Krom Loss when colonial France gives Khmer land to colonial Vietnam, June 4, 1949 – June 4, 2007.
Possession of pictures such as heroes, heroic Buddhist monks or other important figures in Kampuchea Krom is a serious crime. This picture of Elder Lam Soung is priceless.
បណ្ឌិត សឺន ង៉ុក ថាញ់
ព.ស.២៤៥២ ដល់ ព.ស.២៥២១ ស្មើ គ.ស.១៩០៨ ដល់ គ.ស.១៩៧៧
B.E.2452 – 2521 A.D.1908 – 1977
Prime Minister of Cambodia, Human Rights and Democratic Activist, Underground dissident during colonial France colonized Cambodia and Kampuchea Krom.
VN persecuted in Kampuchea Krom.
Photo of Dr. Son Ngoc Thanh provided by Mr. Thach Sen. Possession of pictures such as heroes, heroic Buddhist monks or other important figures in Kampuchea Krom is a serious crime.
វីរបណ្ឌិត សឺន ង៉ុក ថាញ់ កើតនៅព.ស.២៤៥២ គ.ស.១៩០៨ និងស្លាប់ក្នុងព.ស.២៥២១ គ.ស.១៩៧៧ នៅក្នុងគុកជីវ៉ា Chí Hòa របស់បក្សកុម្មុយនិស្តយួន។ លោកធ្លាប់ធ្វើជាអតីតនាយករដ្ឋមន្រី្តខ្មែរ រយៈពេលខ្លី ក្នុងព.ស.២៤៨៩ គ.ស.១៩៤៥ សម័យអាណានិគមបារាំង និងព.ស.២៥១៦ គ.ស.១៩៧២ ក្នុងសម័យសាធារណរដ្ឋខ្មែរ ហើយក៏ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ «នគរវត្ត» នាព.ស.២៤៨០ គ.ស.១៩៣៦។
លោក សឺន ង៉ុក ថាញ់ ជាវីរជនខ្មែរកម្ពុជាក្រោមមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃជួយជាតិជាច្រើនរឿង សឹងតែគ្មានវីរជនខ្មែរមួយរូបណា ដែលអាចធ្វើបានដូចជាលោកឡើយ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបកាលពីជំនាន់ នោះទទួលស្គាល់លោកថា ជាវីរបុរសខ្មែរ។ លោកជាមនុស្សដែលមានគំនិតគិតវែងឆ្ងាយ ចូលចិត្តការសិក្សា ការរៀបចំផែនការមានភាពច្បាស់លាស់ និងទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរខ្លាំងណាស់នៅក្នុងជំនាន់នោះ។
ប្រវត្តិរូប វីរបណ្ឌិត សឺន ង៉ុកថាញ់ កើតនៅថ្ងៃចន្ទ ១៤កើត ខែមិគសិរ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ គ.ស.១៩០៨ នៅក្នុងភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះ សឺន ណែវ ជាអភិបាលខេត្តព្រះត្រពាំង ម្តាយឈ្មោះ ថាច់ ធី តុប និងមានបងប្អូនប្រុសស្រីចំនួន ៧នាក់ និង ៣នាក់ទៀតជាកូនខាងម្តាយដើម។ ភរិយាឈ្មោះ ឡឹម ធី អ៊ុក (ជាកូនស្រីទី១០) ឪពុកភរិយា ឈ្មោះ ឡឹម ទន់ ជាមហាសេដ្ឋី និងម្តាយភរិយាឈ្មោះ ត្រឹង ធី ស៊ុក។ លោក សឺន ង៉ុក ថាញ់ មានកូនប្រុសស្រីចំនួន ៤នាក់ លោកបានស្លាប់នៅថ្ងៃទី០៨ ខែកក្កដា ព.ស.២៥២១ គ.ស.១៩៧៧ នៅវេលាម៉ោង ១១ និង ៤០ នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ នៅក្នុងគុកជីវ៉ារបស់បក្សកុម្មុយនិស្តយួន។ KKC
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។