ក្រសួងការបរទេសអាមេរិកសម្តែងការបារម្ភខ្លាំងចំពោះវិសោធនកម្មច្បាប់បោះឆ្នោតរបស់រដ្ឋសភាខ្មែរ
Tue 12th Waning Moon of Assayuja B.E.2561, October 17, A.D.2017 Year of the Rooster
ក្រសួងការបរទេសអាមេរិកតាមរយៈអ្នកនាំពាក្យនៅថ្ងៃទី១៦ តុលាម្សិលមិញ បានចេញមុខសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។ ការព្រួយបារម្ភនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋសភាខ្មែរដែលមានតែតំណាងរាស្រ្តគណបក្សកាន់អំណាច បាននាំគ្នាលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះកាលពីព្រឹកម្សិលមិញ។
គឺនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ខ្លួន លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងដូច្នេះថា ក្រសួងការបរទេសអាមេរិកមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះការអនុម័តលើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតរបស់រដ្ឋសភាខ្មែរ។ រដ្ឋសភាខ្មែរ បានអនុម័តវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតចំនួន៤ គឺវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះវិសោធនកម្មច្បាប់ទាំងនេះ លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា ប្រសិនបើច្បាប់ទាំងនេះចូលជាធរមានហើយភ្ជាប់ជាមួយនឹងបណ្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិរបស់ក្រសួងមហាផ្ទៃកម្ពុជាថែមទៀត គឺវានឹងប្រសិទ្ធភាពក្នុងការដកហូតសិទ្ធិពលរដ្ឋខ្មែររាប់លាននាក់ដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិនៅក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧នេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន បានអះអាងថា ការសម្តែងការព្រួយបារម្ភពីសំណាក់ក្រសួងការបរទេសអាមេរិកនេះ មិនអាចផ្លាស់ប្តូរគោលជំហរនៃដំណើរការធ្វើវិសោធនកម្មច្បាប់របស់កម្ពុជាបាននោះទេ។ បើតាមលោកសុខ ឥសាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតទាំងនេះ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាវិធានការឆ្ពោះទៅរកការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ដោយសេរី និងយុត្តិធម៌ផងដែរ។
សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកវិញ ការប្រកួតប្រជែងដោយពិតប្រាកដគឺមានសារៈសំខាន់ណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យ និង ភាពស្របច្បាប់នៃការបោះឆ្នោតជាតិនៅក្នុងឆាំ្ន២០១៨។ តាមលោកស្រី Heather Nauert អតីតកាលជាភស្តុតាងបង្ហាញឲ្យឃើញហើយថា ការបង្រ្កាបទៅលើសកម្មភាពនយោបាយស្របច្បាប់ គឺនាំទៅរកអស្ថិរភាពនយោបាយកាន់តែមានរយៈពេលយូរថែមទៀត។ ដូច្នេះហើយលោកស្រី បានជំរុញឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាពិចារណាទៅលើផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីទង្វើរបស់ពួកគេក្នុងពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។
ក៏ប៉ុន្តែលោកសុខ ឥសាន បានគូសបញ្ជាក់ថា ការអំពាវនាវឲ្យដោះលែងលោកកឹម សុខានេះ គឺជាការចង់យកវប្បធម៌និទណ្ឌភាពមកជំនួសនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ និយាយដល់នីតិរដ្ឋនេះ លោកអេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិពីក្រៅប្រទេសឯណោះវិញ បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន មិនមែននី
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។